គម្រោងថ្មី
បច្ចុប្បន្ននេះអង្គការកំពុងផ្តោតលើអគារបឋមសិក្សាចំនួន ០៣ ដែលកំពុងដេញថ្លៃសាងសង់ជាអគារបេតុងបំពាក់ដោយគ្រឿងសង្ហារិមពេញលេញសម្រាប់ថ្នាក់រៀនក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ដែលក្នុងនោះ អគារសិក្សាមួយខ្នងមាន ០៥បន្ទប់ ស្ថិតនៅក្នុងខេត្តព្រះវិហារ និងអគារសិក្សាពីរខ្នងទៀតស្ថិតនៅក្នុងខេត្តឧត្តរមានជ័យដែលអគារសិក្សាមួយខ្នងមាន ០៥ បន្ទប់ និងអគារសិក្សាមួយខ្នងទៀតមាន ០៣ បន្ទប់ ។ បន្ទប់សិក្សានីមួយៗ សិស្សអាចចូលរៀនបានយ៉ាងតិច ៣០ នាក់ ។
សូមមេត្តាទស្សនារូបភាពបច្ចុប្បន្ន នៃសាលាបឋមសិក្សាកំពង់ពោធិ៍ ដែលមានទីតាំងនៅខេត្តព្រះវិហារ ។
សូមមេត្តាទស្សនារូបភាពបច្ចុប្បន្ន នៃសាលាបឋមសិក្សាថ្នល់ដាច់ ដែលមានទីតាំងនៅខេត្តឧត្តរមានជ័យ។
សូមមេត្តាទស្សនារូបភាពបច្ចុប្បន្ន នៃសាលាបឋមសិក្សាបន្ទាយជ័រ ដែលមានទីតាំងនៅខេត្តឧត្តរមានជ័យ។