តំណាងឱ្យអង្គការមូលនិធិអេស៊ីលីដា-ចាឌីនសម្រាប់ការអប់រំ ខ្ញុំសូមគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក-លោកស្រី ជាសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភថវិកាដ៏មានតម្លៃ ដល់អង្គការមូលនិធិអេស៊ីលីដា-ចាឌីនសម្រាប់ការអប់រំ ក្នុងគម្រោងសាងសង់អគារសិក្សាកម្រិតបឋមសិក្សានៅក្នុងខេត្តឧតរមានជ័យ និងខេត្តរតនគិរី ដើម្បីជួយកសាងតម្លៃនៃជីវិត និងអនាគតកុមារកម្ពុជានៅតាមជនបទ ទទួលបានការអប់រំកម្រិតមូលដ្ឋាន ។

ពិធីសម្ពោធ និងដាក់ឲ្យប្រើប្រាស់នូវអគារសិក្សាថ្មី នៃសាលាបឋមសិក្សាលើហន់
ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩
អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់អប់រំ ដែលត្រូវបានបង្កើតឡើងដោយធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនចារឌីន បានរៀបចំពិធីសម្ពោធ និងដាក់ឲ្យប្រើប្រាស់នូវអគារសិក្សាថ្មី...
តាងនាមឱ្យអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF) និងប្រធានអង្គការ AJF យើងខ្ញុំសូមជម្រាបជូនលោកអ្នកថា បច្ចុប្បន្ននេះ ក្រុមប្រឹក្សាភិបាលរបស់អង្គការ បានយល់ព្រមសាងសង់អគារបឋមសិក្សាធ្វើអំពីថ្ម ចំនួនពីរខ្នងទៀត ដែលមួយមានទីតាំងនៅខេត្តព្រះវិហារ និងមួយទៀតនៅខេត្តមណ្ឌលគិរី ។
ឥឡូវនេះយើងខ្ញុំបាន និងកំពុងចាប់ផ្តើមធ្វើការសាងសង់សាលារៀនចំនួនពីរខ្នងទៀត នៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ។ នៅខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាភិបាលរបស់ AJF បានបែងចែកមូលនិធិ និងអនុម័តលើការសាងសង់អគារសាលាបឋមសិក្សាចំនួនពីរខ្នងបន្ថែមទៀត ។
អង្គការមូលនិធិ អេស៊ីលីដា-ចារឌីនសម្រាប់អប់រំ បានបិទបញ្ចប់គម្រោងសាងសង់សាលាបឋមសិក្សាគោកសង្កែ ដែលស្ថិតនៅក្នុងភូមិគោកសង្កែ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ហើយនឹងត្រូវរៀបចំពិធីសម្ពោធ និងដាក់ឱ្យប្រើប្រាស់នូវអគារសិក្សានេះ...
ផ្តល់ជូននូវអគារសិក្សាតាមកម្រិតស្តង់ដារអប្បបរមា ដើម្បីកសាងតម្លៃនៃជីវិតកុមារកម្ពុជានៅតាមជនបទតាមរយៈការចូលសាលារៀន ។
សូមអរគុណចំពោះការពិចារណាជូនអំណោយមួយសម្រាប់គាំទ្រដល់ពួកយើង ។ យើងខ្ញុំសូមសន្យាផ្តល់គុណតម្លៃចំពោះជំនឿទុកចិត្តរបស់លោកអ្នក...
យើងខ្ញុំរីករាយនឹងទទួលនូវមតិយោបល់ ការសាកសួរ និងសំណូមពរផ្សេងៗរបស់លោកអ្នក ហើយយើងខ្ញុំនឹងព្យាយាមឱ្យអស់ពីលទ្ធភាពក្នុងការឆ្លើយតបវិញ...