www.ajf.org.kh

អំពីអង្គការ

ទិដ្ឋភាព​ទូទៅ

អង្គការមូលនិធិ​អេស៊ីលីដា-ចារឌីន​សម្រាប់​ការ​អប់រំ (AJF) បាន​បង្កើត​ឡើង​នៅ​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ដោយ​មាន​គោល​បំណង​ចម្បង​គឺ​ផ្តល់​ជូន​កុមារ​កម្ពុជា​ទាំង​អស់​នូវ​ឱកាស​នៃ​ការ​អប់រំ ។ អាណត្តិ​របស់ AJF ជា​បឋម​គ្រប​ដណ្តប់​លើ​ការ​អប់រំ​កម្រិត​បឋម​សិក្សា ហើយ​បាន​កំណត់​នូវ​ការ​ផ្តល់​ហេដ្ឋា​រចនា​សម្ព័ន្ធ​អគារ​សិក្សា​ជា​មូលដ្ឋាន​ដែល​ជា​តម្រូវការ​អាទិភាព​ដំបូង ។ វិសាលភាព​ភូមិសាស្ត្រ​របស់ AJF គ្រប​ដណ្តប់​ប្រទេស​កម្ពុជា​ទាំង​មូល ប៉ុន្តែ​ជា​ដំបូង​នឹង​ផ្តោត​លើ​ភូមិ​ក្រីក្រ​នៅ​ឆ្ងាយ​ដាច់​ស្រយាល​ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ មណ្ឌលគិរី និង​រតនគិរី ។

អង្គការ AJF ត្រូវ​បាន​ដំណើរការ​ដោយ​បុគ្គលិក​ស្ម័គ្រ​ចិត្ត​នៃ​ធនាគារ អេស៊ីលីដា ចំនួន​បី​នាក់ ហើយ​យើង​ខ្ញុំ​ស្វាគមន៍​ជំនួយ​ពី​ខាង​ក្រៅ​ផង​ដែរ ដើម្បី​ជំរុញ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​យើង ។

អង្គការ AJF មាន​គម្រោង​សាង​សង់​អគារ​សិក្សា​យ៉ាង​តិច​ចំនួន ២ខ្នង ក្នុង​មួយ​ឆ្នាំ ឬ​ច្រើន​ជាង​នេះ ប្រសិន​បើ​មាន​ថវិកា ។

ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​នៃ​ស្ថានភាព​ក្រីក្រ​នៅ​តាម​សាលារៀន​បឋម​សិក្សា​នៅ​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស​កម្ពុជា ។ នេះ​គឺ​ជា​មូលហេតុ​ដែល​អង្គការ AJF ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ជួយ​ដល់​កុមារ​របស់​ប្រទេស​នេះ​ទទួល​បាន​ការ​អប់រំ ។

ខេត្ត​រតនគិរី

ខេត្តមណ្ឌលគិរី

ខេត្តស្ទឹងត្រែង

ខេត្តព្រះវិហារ

ខេត្ត​ឧត្តរមានជ័យ

ទស្សនៈ បេសកកម្ម និង​យុទ្ធសាស្ត្រ

ទស្សនៈ ៖ ផ្តល់​ឱកាស​ស្មើ​គ្នា​សម្រាប់​ការ​អប់រំ ដល់​កុមារ​កម្ពុជា​ទាំង​អស់ ។

បេសកកម្ម ៖ រៃ​អង្គាស​ប្រាក់ និង​ប្រើ​ប្រាស់​រាល់​ថវិកា ដើម្បី​កសាង​សាលារៀន​នៅ​តាម​តំបន់​ជន​បទ​ដាច់​ស្រយាល និង​ក្រីក្រ ។

យុទ្ធសាស្ត្រ ៖ AJF រៃ​អង្គាស​ប្រាក់​ពី​ក្រុមហ៊ុន​មេ និង​ក្រុមហ៊ុន​ពាក់ព័ន្ធ បុគ្គល​ទាំង​ឡាយ ព្រម​ទាំង​ក្រុមហ៊ុន សប្បុរស ។ ថវិកា​ទាំង​អស់ ត្រូវ​បាន​គ្រប់​គ្រង​និង​ចាត់​ចែង​ដោយ​បុគ្គលិក​អេស៊ីលីដា និង​ចារឌីន ដែល​មាន​ជំនាញ ដើម្បី​ធានា​ថា​រាល់​ថវិកា​ត្រូវ​បាន​ចំណាយ​ត្រឹម​ត្រូវ ដើម្បី​សម្រេច​បាន​នូវ​ទស្សនៈ​របស់ AJF ។ ទីតាំង​ដំបូង​សម្រាប់​គម្រោង​សាង​សង់​អគារ​សិក្សា គឺ​ស្ថិត​នៅ​ខេត្ត​ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ មណ្ឌលគិរី និង​រតនគិរី ។ ទីតាំង​ភូមិ​នីមួយៗ​ដែល​ត្រូវ​បាន​ជ្រើស​រើស មាន​សាលារៀន​ស្រាប់ ប៉ុន្តែ​ត្រូវ​ការ​រចនា​សម្ព័ន្ធ​សាលារៀន​អចិន្រ្តៃយ៍ ដើម្បី​ផ្តល់​ឱ្យ​កុមារ​នូវ​ការ​អប់រំ ដើម្បី​កសាង​និង​ពង្រីក​គុណភាព​ជីវិត​របស់​ពួក​គេ ។ គម្រោង​សាលារៀន​នីមួយៗ នឹង​ត្រូវ​អនុវត្ត​ដោយ​មាន​ការ​ពិគ្រោះ​យោបល់​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន និង​ការ​ឯកភាព​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​អនុលោម​ទៅ​តាម​កម្មវិធី​សិក្សា​ជាតិ និង​ប្រព័ន្ធ​អប់រំ​របស់​ប្រទេស​កម្ពុជា ។

តម្លៃ​របស់​យើង​ខ្ញុំ

ការ​លះ​បង់ ភាព​ស្មោះ​ត្រង់ ការ​ប្រឹង​ប្រែង និង​បំណង​ប្រាថ្នា​ជា​ធ្លុង​មួយ ដើម្បី​ធានា​ថា​កុមារ​កម្ពុជា​ទាំង​អស់ មាន​លទ្ធភាព​ទទួល​បាន​ការ​អប់រំ​និង​ឱកាស​សម្រាប់​អនាគត​ដ៏​ប្រសើរ ។

អំពី​ស្ថាបនិក

ថ្នាក់​គ្រប់គ្រង​នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី, ក្រុមហ៊ុនចារឌីន និងក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (កម្ពុជា) ភីអិលស៊ី បាន​ក្លាយ​ជា​មិត្តភក្តិ​និង​សហការី​ជិត​ស្និទ្ធ ។ យើង​បាន​ចូល​រួម​ជា​មួយ​គោល​បំណង​រួម​មួយ ដើម្បី​ជួយ​ដល់​កុមារ​កម្ពុជា​ក្នុង​ការ​ទទួល​បាន​ការ​អប់រំ ។ យើង​ផ្តោត​ជា​សំខាន់​ដើម្បី​ធានា​ថា កម្លាំង​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​របស់​យើង នឹង​ជួយ​ជំរុញ​បុគ្គល​ម្នាក់ៗ និង​ក្រុមហ៊ុន​សប្បុរស​ដ៏​ជិត​ស្និទ្ធ ក្នុង​ការ​ចូល​រួម​ជា​មួយ​យើង ដើម្បី​សម្រេច​បាន​នូវ​ទស្សនៈ​របស់​យើង​ចំពោះ​កុមារ​កម្ពុជា ។ យើង​ខ្ញុំ​ប្តេជ្ញា​ថា រាល់​ថវិកា​ដែល​រៃអង្គាស​បាន នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ផ្តល់​ជូន​កុមារ​កម្ពុជា​នូវ​ការ​អប់រំ​សម្រាប់​អនាគត​ដ៏​ប្រសើរ ។

ក្រុម​របស់​យើង​ខ្ញុំ

បុគ្គលិក អភិបាល និង​ថ្នាក់​គ្រប់គ្រង​ស្ម័គ្រ​ចិត្ត​របស់​យើងខ្ញុំ កំពុង​ប្តេជ្ញា​ធ្វើ​ការ​ដើម្បី​សម្រេច​បាន​នូវ​ទស្សនៈ និង​បេសកកម្ម​របស់ AJF ។

របាយការណ៍​ប្រចាំ​ឆ្នាំ

 »  អំពីអង្គការ
អំពីអង្គការ   គម្រោង   ការបរិច្ចាគ   ទំនាកទំនង   ព័ត៌មាន
ចំនួនអ្នកកំពុងទស្សនា : ១   ចំនួនអ្នកទស្សនាថ្ងៃនេះ : ២៧   ចំនួនអ្នកទស្សនាពីម្សិល : ៣៥