គម្រោង
គោលបំណងក្នុងការបង្កើនឱកាស និងការទទួលបានការអប់រំកម្រិតមូលដ្ឋាន ដោយកំណត់តំបន់ដែលមានតម្រូវការកែលម្អ និងសាងសង់អគារសាលាបឋមសិក្សា នៅតាមតំបន់ដូចខាងក្រោម ៖
- ខេត្តព្រះវិហារ
- ស្ទឹងត្រែង
- ខេត្តឧត្តរមានជ័យ
- ខេត្តមណ្ឌលគិរី
- ខេត្តរតនគិរី
គម្រោងថ្មី
បច្ចុប្បន្ននេះអង្គការកំពុងផ្តោតលើអគារបឋមសិក្សាចំនួន ០៣ ដែលកំពុងដេញថ្លៃសាងសង់ជាអគារបេតុងបំពាក់ដោយគ្រឿងសង្ហារិមពេញលេញសម្រាប់ថ្នាក់រៀនក្នុងឆ្នាំសិក្សា ២០២៣-២០២៤ ដែលក្នុងនោះ អគារសិក្សាមួយខ្នងមាន ០៥បន្ទប់ ស្ថិតនៅក្នុងខេត្តព្រះវិហារ និងអគារសិក្សាពីរខ្នងទៀតស្ថិតនៅក្នុងខេត្តឧត្តរមានជ័យដែលអគារសិក្សាមួយខ្នងមាន ០៥ បន្ទប់ និងអគារសិក្សាមួយខ្នងទៀតមាន ០៣ បន្ទប់។ បន្ទប់សិក្សានីមួយៗ សិស្សអាចចូលរៀនបានយ៉ាងតិច ៣០ នាក់។
គម្រោងបញ្ចប់ស្ថាពរ
យើងខ្ញុំនឹងពិនិត្យមើលពីតម្រូវការ និងធ្វើការសាងសង់ ១ឆ្នាំ ចំនួន ២ខ្នង ឬ ៣ខ្នង ស្រមតាមតម្រូវការចាំបាច់នៃទីតាំងនីមួយៗជាអាទិភាព។