លិខិតអញ្ជើញចូលរួមដេញថ្លៃ
ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣
អង្គការអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ កំពុងអញ្ជើញអ្នកដេញថ្លៃដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការសាងសង់សាលារៀន ដូចខាងក្រោម៖
- សាលាបឋមសិក្សាត្រពាំងព្រីង ស្ថិតនៅក្នុងភូមិចំរើន ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី
- សាលាបឋមសិក្សារណែង ស្ថិតនៅក្នុងភូមិរណែង ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
- សាលាបឋមសិក្សាកំពេញ ស្ថិតនៅភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
រយៈពេលសាងសង់ ២១០ថ្ងៃ រួមបញ្ចូលថ្ងៃបុណ្យជាតិ និងអន្ដរជាតិ។ ការអញ្ជើញនេះ គឺបើកចំហសម្រាប់អ្នកដេញថ្លៃដែលមានសិទ្ធិទាំងអស់ពីគ្រប់ប្រទេស។
ក្រុមហ៊ុន ឬឯកត្តបុគ្គលអាចចូលរួមដេញថ្លៃ ជាមួយយើងខ្ញុំបាន ដោយគ្រាន់តែទាញយកដោយឥតគិតថ្លៃ និងបំពេញតាមលក្ខណដែលបានកំណត់ ក្នុងឯកសារដេញថ្លៃដូចក្នុងតំណភ្ជាប់ រួចផ្ញើមក៖
- លោក មាស សុជាតិ
- ទូរសព្ទ៖ ០១៥ ៥០០ ៧២៨
- អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ឯកសារច្បាប់ដើមពីរច្បាប់ និងផ្នែកទន់ (PDF រួមទាំង BOQ excel version) ជា CD or USB ដែលគ្មានមេរោគ (ករណីដែលមានមេរោគ ឯកសារដេញថ្លៃនោះត្រូវមោឃភាពដោយស្វ័យប្រវត្តិ) ត្រឹមម៉ោង ១៦:០០នាទីល្ងាច ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការបិទជិតបានត្រឹមត្រូវ។
សម្គាល់៖ អង្គការមិនទទួលយកឯកសារដេញថ្លៃណា ដែលហួសពេលកំណត់ ដោយឥតលក្ខខណ្ឌឡើយ។ ឯកសារដេញថ្លៃដែលបានផ្ញើមកហើយ មិនអាចប្រគល់ត្រឡប់វិញទេ។
អ្នកដេញថ្លៃមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចទាញយក និងដាក់ទម្រង់បែបបទតាមលក្ខខណ្ឌក្នុងឯកសារដេញថ្លៃ, ប្លង់, បញ្ជីរាយចំណាយលើសម្ភារ និងពលកម្ម និងបញ្ជីទូទាត់ចំណាយតាមដំណាក់កាល សម្រាប់គម្រោងទាំង៣(បី)ដូចមានភ្ជាប់មកខាងក្រោម៖