លិខិតអញ្ជើញ ចូលរួមដេញថ្លៃសម្រាប់គម្រោង (២០២៦)
ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥
អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ សូមគោរពអញ្ជើញ ក្រុមហ៊ុន ឬឯកត្តបុគ្គល ចូលរួមដេញថ្លៃសាងសង់អគារបឋមសិក្សាធួយអំពិល ស្ថិតនៅស្ថិតនៅក្នុងភូមិធួយអំពិល ឃុំចារអ៊ុង ស្រុកអូរជុំ ខេត្តរតនគីរី និង បឋមសិក្សាត្រពាំងផ្ចឹក ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំរុងរឿង ស្រុករវៀង ខេត្តព្រះវិហារ ដោយគ្រាន់តែទាញយក និងបំពេញតាមលក្ខខណ្ឌដែលបានកំណត់ ក្នុងឯកសារដេញថ្លៃ រួចផ្ញើមកលោក មាស សុជាតិ លេខទូរសព្ទ ០១៥ ៥០០ ៧២៨, អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នូវ (១) សេចក្តីប្រកាសក្រមសីលធម៌វិជ្ជាជីវៈ (២) (ឧបសម្ព័ន្ធ(៣) បញ្ជីរាយចំណាយលើសម្ភារ និងពលកម្ម (BoQ) និងបញ្ជីទូទាត់ចំណាយតាមដំណាក់កាល និង (៣) ឧបសម្ព័ន្ធ(៤) ទម្រង់ប្រកាសលក្ខខណ្ឌនៃការដេញថ្លៃ ច្បាប់ដើម ត្រឹមម៉ោង ១៦:០០នាទីល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការបិទជិតបានត្រឹមត្រូវ ។
ក្រុមហ៊ុន ឬុឯកត្តបុគ្គលដែលមានគុណសម្បតិ្តគ្រប់គ្រាន់ មិនមានអំពើពុករលួយ ក្លែងបន្លំ បង្ខិតបង្ខំ បំពាន ឬធ្វើឲ្យរាំងស្ទះអ្វីមួយក្នុង កំឡុងពេលដេញថ្លៃ ចុះកិច្ចសន្យា សម្រាប់សាងសង់សាលា នឹងត្រូវវាយតម្លៃ ផ្តល់អនុសាសន៍ ដោយគណៈកម្មការគ្រប់គ្រងគម្រោង និងអនុមតិដោយប្រធានអង្គការ ។
អេស៊ីលីដា-ចារឌីន រង់ចាំទទួលឯកសារដេញថ្លៃដែលមានលក្ខណៈគ្រប់គ្រាន់ពីក្រុមហ៊ុន ឬឯកត្តបុគ្គលទាំងអស់ ។ ជាថ្មីម្តងទៀតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទុកជាមុនសម្រាប់ការចូលរួមដេញថ្លៃជាមួយយើងខ្ញុំ !!!
សូមទាញយក និងបំពេញឯកសារដេញថ្លៃ
គម្រោងទី១២ បានបញ្ចប់ជាស្ថាពរ
ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤
មូលនិធិអេស៊ីលីដា-ចារឌីនបានបញ្ចប់ការសាងសង់អគារសិក្សានៃសាលាបឋមសិក្សាត្រពាំងព្រីង ដែលជាគម្រោងទី១២ របស់ខ្លួន មានទីតាំងស្ថិតនៅភូមិចំរើន ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ ហើយបានប្រគល់ជូននាយកសាលា ដើម្បីឲ្យសិស្សានុសិស្សចូលរៀន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។ សូមថ្លែងអំណរគុណចំពោះការចូលរួមដ៏មានតម្លៃរបស់លោកអ្នកសប្បុរសជន កន្លងមក និងបន្តចូលរួមជាមួយយើងខ្ញុំដើម្បីចាប់ផ្ដើមគម្រោងទី១៣ បន្តទៀត។
តម្រូវការមូលនិធិបន្ទាន់
ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣
តាងនាមឱ្យអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF) និងជាប្រធានអង្គការ AJF ខ្ញុំបាទសូមជម្រាបជូនលោកអ្នកថា នៅក្នុងឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាភិបាលរបស់អង្គការ បានយល់ព្រមសាងសង់អគារបឋមសិក្សាថ្នីធ្វើអំពីថ្ម ចំនួនបីខ្នងបន្ថែមទៀត ដែលមួយខ្នងមានប្រាំបន្ទប់ មានទីតាំងនៅខេត្តព្រះវិហារ និងពីរខ្នងទៀតដែលមួយខ្នងមានប្រាំបន្ទប់ និងមួយខ្នងទៀតមានបីបន្ទប់នៅខេត្តឧត្តមានជ័យ...

English