www.ajf.org.kh

លិខិត​អញ្ជើញ ចូល​រួម​ដេញ​ថ្លៃ​សាង​សង់​អគារ​សិក្សា

១. អេស៊ីលីដា-ចារឌីន ជា​មូលនិធិ​មួយ​ទទួល​ជំនួយ​ពី ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុន​ចារឌីន ព្រម​ទាំង​សារធារណៈជន​ជា​ច្រើន ជា​ពិសេស​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់​នៃ​ធនាគារ អេស៊ីលីដា និង​បុត្រ​សម្ពន្ធ ដើម្បី​ជួយ​កុមារ​កម្ពុជា​ឲ្យ​ទទួល​បាន​ឱកាស​ស្មើ​គ្នា​សម្រាប់​ការ​អប់រំ ដោយ​សាង​សង់​ជា​អគារ​សិក្សា​ទៅ​ដល់​មូលដ្ឋាន​តាម​លទ្ធភាព​ដែល​ខ្លួន​មាន ។

២. មូលនិធិ អេស៊ីលីដា-ចារឌីន​សម្រាប់​ការ​អប់រំ សូម​គោរព​អញ្ជើញ​អ្នក​ម៉ៅការ​ទាំង​អស់​ដើម្បី​ចូល​រួម​ដេញ​ថ្លៃ សាង​សង់​អគារ​សិក្សា​មួយ​ខ្នង​មាន ៥បន្ទប់ នៅ​សាលា​បឋម​សិក្សា កំពង់​ព្រះឥន្ទ, ភូមិកំពង់ព្រះឥន្ទ, ឃុំស្រឡៅពីរ, ស្រុកឆែប, ខេត្តព្រះវិហា ដែល​កំណត់​រយៈពេល​សាង​សង់ ចំនួន ២១០ថ្ងៃ ដោយ​រាប់​បញ្ចូល​ទាំង​ថ្ងៃ​ឈប់​សម្រាក​ទាំង​អស់ ។


៣. អ្នក​ម៉ៅ​ការ​ទាំង​អស់​អាច​ចូល​រួម​ដេញ​ថ្លៃ​ជា​មួយ​មូលនិធិ អេស៊ីលីដា-ចារឌីន ដោយ​គ្រាន់​តែ​ផ្ញើ​លិខិត, អ៊ីមែល, ឬ​តេលេក្រាម (Telegram) មក​អាសយដ្ឋាន​ដូច​ចំណុច (៩) ពី​ចំណាប់​អារម្មណ៍​ចូលរួម​ដេញ​ថ្លៃ​របស់​ខ្លួន ដោយ​ភ្ជាប់​មក​ជា​មួយ​នូវ​តម្រូវការ​មួយ​ចំនួន​ដូច​ខាង​ក្រោម ពី​ថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០១៩ ដល់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ។ ករណី​ផ្ញើ​តាម​អ៊ីមែល ត្រូវ​មាន​ទំហំ​តូច​ជាង ៤ MB ។ តម្រូវ​ការ​ដែល​ត្រូវ​ភ្ជាប់​មក​ជា​មួយ​លិខិត, អ៊ីមែល, ឬ​តេលេក្រាម រួមមាន ៖

៤. ការជ្រើសរើស​អ្នក​ម៉ៅការ​ដែល​មាន​គុណសម្បតិ្ត សម្រាប់​ចូល​រួម​ដេញ​ថ្លៃ នឹង​ត្រូវ​វាយ​តម្លៃ និង​ផ្តល់​អនុសាសន៍ ដោយ​គណៈកម្មាធិការ​គ្រប់គ្រង​គម្រោង ហើយ​ឯកភាព​ដោយ​ប្រធាន​មូលនិធី តាម​រយៈ​ឯកសារ​របស់​អ្នក​ម៉ៅការ​ដែល​បាន​ផ្ញើ​មក​ជា​មួយ​ចំណាប់​អារម្មណ៍​ចូលរួម​ដេញ​ថ្លៃ នៅ​ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩

៥. មាន​តែ​អ្នក​ម៉ៅការ​ដែល​មាន​គុណសម្បត្តិ​គ្រប់​គ្រាន់ និង​ត្រូវ​បាន​ជ្រើសរើស​ដែល​អាច​ទទួល​ឯកសារ​ដេញ​ថ្លៃ​បាន ។ ឯកសារ​ទាំង​នោះ​នឹង​ផ្ញើ​តាម​អ៊ីមែល ឬ​តេលេក្រាម នៅ​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩

៦. អ្នក​ម៉ៅការ​ដែល​ទទួល​បាន​ឯកសារ​ដេញ​ថ្លៃ ត្រូវ​រៀបចំ និង​បំពេញ​តាម​លក្ខណ​ដែល​បាន​កំណត់ រួច​ផ្ញើ​មក លោក មាស សុជាតិ លេខ​ទូរសព្ទ ០១០ ៤៧៧ ៤៧៩, អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា មិន​ឲ្យ​លើស​ម៉ោងបួនល្ងាច ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ផ្ទាល់​ដោយ​បិទ​ត្រឹម​ត្រូវ ។ មូលនិធិ​មិន​ទទួល​យក​ឯកសារ​ដេញ​ថ្លៃ​ណា​ដែល​ហួស​ពេល​កំណត់​ដោយ​ឥត​លក្ខខណ្ឌ ។ ឯកសារ​ដេញ​ថ្លៃ​ដែល​បាន​ផ្ញើ​មក​ហើយ មិន​អាច​ប្រគល់​ត្រឡប់​វិញ​ទេ ។ តម្រូវ​ការ​ចាំ​បាច់​ដែល​អ្នក​ម៉ៅការ​ត្រូវ​ផ្ញើ រួមមាន ៖

ឯកសារ​ច្បាប់​ដើម​ពីរ និង​ផ្នែក​ទន់ (PDF រួមទាំង BOQ Excel Version) ជា CD or USB ដែល​គ្មាន​មេរោគ ។ ករណី​ដែល​មាន​មេរោគ​ឯកសារ​ដេញ​ថ្លៃ​នោះ​ត្រូវ​មោឃភាព​ដោយ​ស្វ័យប្រវត្ត ។ ឯកសារ​ទាំង​នោះ​រួមមាន ៖

៧. ប្រសិន​បើ​តាម​លិខិត និង​ឯកសារ​ផ្សេងៗ​ភ្ជាប់​ជា​មួយ​ដែល​អ្នក​មិន​ទាន់​យល់​ច្បាស់ អ្នក​អាច​ចោទ​ជា​ចំណួរ​មក​កាន់​យើង​ខ្ញុំ​តាម​រយៈ​អ៊ីមែល ដូចមាន​នៅ​ក្នុង​ចំណុច​ទី១០ នៃ​លិខិត​នេះ ។

៨. អេស៊ីលីដា-ចារឌីន សង្ឃឹម​ថា​អ្នក​ចូល​រួម​ដេញ​ថ្លៃ​ជា​មួយ​យើងខ្ញុំ ត្រូវ​សន្យា​ថា​មិន​មាន​អំពើ​ពុក​រលួយ ក្លែង​បន្លំ បង្ខិត​បង្ខំ បំពាន ឬ​ធ្វើ​ឲ្យ​រាំង​ស្ទះ​អ្វី​មួយ​ក្នុង​កំឡុង​ពេល​ដេញ​ថ្លៃ ចុះ​កុង​ត្រា និង​ពេល​សាងសង់​ជា​ដើម ។

៩. ខាង​ក្រោម​ជា​អាសយដ្ឋាន ដែល​អ្នក​ដេញ​ថ្លៃ​ទាំង​អស់​អាច​ទំនាក់ទំនង​មក​ដើម្បី​សាកសួរ​ព័ត៌មាន, ផ្ញើ​លិខិត​ចាប់​អារម្មណ៍​ក្នុង​ការ​ចូល​រួម​ដេញ​ថ្លៃ មក​យក​ពាក្ស​ដេញ​ថ្លៃ ដាក់​សំណួរ និង​ដាក់​ឯកសារ​ដេញ​ថ្លៃ​ជា​ដើម ៖

១០. អេស៊ីលីដា-ចារឌីន រង​ចាំ​ទទួល​អ៊ីមែល តេលេក្រាម ឬ​លិខិត​ពី​អ្នក​ដេញ​ថ្លៃ​ទាំង​អស់ ។ ជា​ថ្មី​ម្តង​ទៀត​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ទុក​ជា​មុន​សម្រាប់​ការ​ចូលរួម​ដេញ​ថ្លៃ​ជា​មួយ​យើង​ខ្ញុំ ។


ថ្ងៃព្រហស្បតិ៍ ០៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩
គណៈកម្មាធិការ​គ្រប់គ្រង​គម្រោង

 »  ព័ត៌មាន  »  លិខិត​អញ្ជើញ ចូល​រួម​ដេញ​ថ្លៃ​សាង​សង់​អគារ​សិក្សា
អំពីអង្គការ   គម្រោង   ការបរិច្ចាគ   ទំនាកទំនង   ព័ត៌មាន
ចំនួនអ្នកកំពុងទស្សនា : ៥   ចំនួនអ្នកទស្សនាថ្ងៃនេះ : ១៧៤   ចំនួនអ្នកទស្សនាពីម្សិល : ១២២