![](../assets/project-photo/img-completed-12th-project-khm.jpg)
គម្រោងទី១២ បានបញ្ចប់ជាស្ថាពរ
ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤
មូលនិធិអេស៊ីលីដា-ចារឌីនបានបញ្ចប់ការសាងសង់អគារសិក្សានៃសាលាបឋមសិក្សាត្រពាំងព្រីង ដែលជាគម្រោងទី១២ របស់ខ្លួន មានទីតាំងស្ថិតនៅភូមិចំរើន ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ ហើយបានប្រគល់ជូននាយកសាលា ដើម្បីឲ្យសិស្សានុសិស្សចូលរៀន នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។ សូមថ្លែងអំណរគុណចំពោះការចូលរួមដ៏មានតម្លៃរបស់លោកអ្នកសប្បុរសជន កន្លងមក និងបន្តចូលរួមជាមួយយើងខ្ញុំដើម្បីចាប់ផ្ដើមគម្រោងទី១៣ បន្តទៀត។
តម្រូវការមូលនិធិបន្ទាន់
ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣
តាងនាមឱ្យអង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ (AJF) និងជាប្រធានអង្គការ AJF ខ្ញុំបាទសូមជម្រាបជូនលោកអ្នកថា នៅក្នុងឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាភិបាលរបស់អង្គការ បានយល់ព្រមសាងសង់អគារបឋមសិក្សាថ្នីធ្វើអំពីថ្ម ចំនួនបីខ្នងបន្ថែមទៀត ដែលមួយខ្នងមានប្រាំបន្ទប់ មានទីតាំងនៅខេត្តព្រះវិហារ និងពីរខ្នងទៀតដែលមួយខ្នងមានប្រាំបន្ទប់ និងមួយខ្នងទៀតមានបីបន្ទប់នៅខេត្តឧត្តមានជ័យ...