www.ajf.org.kh

អង្គការមូលនិធិអេស៊ីលីដា-ចារឌីន​សម្រាប់​ការអប់រំ បាន​ទទួល​ពានរង្វាន់​បរធនបាលកិច្ច​ឆ្នើម​សម្រាប់​ឆ្នាំ ២០២៥

ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦

មូលនិធិអប់រំ អេស៊ីលីដា-ចារឌីន ទទួលបាន​ពានរង្វាន់ "បរធនបាលកិច្ច​ឆ្នើម​សម្រាប់​ឆ្នាំ ២០២៥" នៅ​ក្នុង​កម្មវិធី "វេទិកា​បរធនបាលកិច្ច ឆ្នាំ២០២៦" ក្រោម​មូលបទ "បរធនបាលកិច្ច​ក្នុង​ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែមួយ និង​សមិទ្ធផល​ក្នុង​រយៈពេល ៥ ឆ្នាំ"។

ពានរង្វាន់​នេះ គឺ​ជា​ការទទួលស្គាល់​ចំពោះ​ការប្តេជ្ញាចិត្ត និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​មូលនិធិ​ក្នុង​ការចូលរួម​លើកកម្ពស់​វិស័យអប់រំ ការអនុវត្ត​ទំនួលខុសត្រូវ​ចំពោះ​សង្គម និង​ការកសាង​ទំនុកចិត្ត​ប្រកប​ដោយ​តម្លាភាព និង​និរន្តរភាព​ជាមួយ​សិស្ស ដៃគូ និង​អ្នកពាក់ព័ន្ធ​ទាំងអស់។

ការទទួល​បាន​ពានរង្វាន់​នេះ សបញ្ជាក់​ពី​ការបន្ត​បេសកកម្ម​របស់​មូលនិធិ​ក្នុង​ការចូលរួមអភិវឌ្ឍ​ធនធានមនុស្ស និង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម តាមរយៈ​ការផ្តល់​ឱកាស​ទទួល​បាន​ការអប់រំ​ពី​មូលដ្ខាន​ប្រកប​ដោយ​គុណភាព ការអនុវត្ត​សកម្មភាព​ដែល​បង្កើត​ផលវិជ្ជមាន និង​យូរអង្វែង​សម្រាប់​សហគមន៍ នៅតំបន់​ដាច់ស្រយាល។

 »  ព័ត៌មាន  »  អង្គការមូលនិធិអេស៊ីលីដា-ចារឌីន​សម្រាប់​ការអប់រំ បាន​ទទួល​ពានរង្វាន់​បរធនបាលកិច្ច​ឆ្នើម​សម្រាប់​ឆ្នាំ ២០២៥
អំពីអង្គការ   គម្រោង   ការបរិច្ចាគ   ទំនាកទំនង   ព័ត៌មាន
ចំនួនអ្នកកំពុងទស្សនា : ៣   ចំនួនអ្នកទស្សនាថ្ងៃនេះ : ៨១   ចំនួនអ្នកទស្សនាពីម្សិល : ៨២