www.ajf.org.kh

ធនាគារ អេស អ៊ឹម ប៊ី ស៊ី (SMBC) បានបរិច្ខាថវិការបស់ខ្លួនក្នុងការសាងសង់ប្រព័ន្ធទឹកស្អាតនៅសាលាបឋមសិក្សាគោកសង្កែ និងសាលាបឋមសិក្សារំដួលវាសនា

ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២

នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ បណ្ឌិត ព្រំ វិសុទ្ធ ប្រធានមូលនិធិអេស៊ីលីដា-ចារឌីនសំរាប់ការអប់រំ បានប្រកាសនៅថ្ងៃនេះថា ធនាគារ អេស អ៊ឹម ប៊ី ស៊ី (SMBC) ដែលជាភាហ៊ុនិកមួយក្នុងចំណោមភាគហ៊ុនិករបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបរិច្ខាថវិការបស់ខ្លួនក្នុងការសាងសង់ប្រព័ន្ធទឹកស្អាតនៅសាលាបឋមសិក្សាគោកសង្កែ និងសាលាបឋមសិក្សារំដួលវាសនាក្នុងខេត្តឧត្តរមានជ័យ ដែលបានសាងសង់ដោយមូលនិធិអេស៊ីលីដា-ចារឌីនសំរាប់ការអប់រំ ។

ប្រព័ន្ធទឹកស្អាតនេះ នឹងផ្តល់ជាផលប្រយោជន៍ដល់សហគមន៍ និងសិក្សានុសិស្សនៅទីនោះ មានទឹកស្អាតប្រើប្រាស់ និងទឹកស្អាតញុំ សំរាប់ការពារសុខភាព និងគុណភាពនៃជីវិតរបស់ពួកគេ ។ ក្នុងនាមមូលនិធិអេស៊ីលីដា-ចារឌីនសំរាប់ការអប់រំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសម្បបុរសធម៌នេះ និងសូមជូនពរឱ្យ ធនាគារ អេស អ៊ឹម ប៊ី ស៊ី (SMBC) មានការរីកចំរើន និងជោគជ័យក្នុងអាជីវកម្មរបស់ខ្លួន ។



 »  ព័ត៌មាន  »  ធនាគារ អេស អ៊ឹម ប៊ី ស៊ី (SMBC) បានបរិច្ខាថវិការបស់ខ្លួនក្នុងការសាងសង់ប្រព័ន្ធទឹកស្អាតនៅសាលាបឋមសិក្សាគោកសង្កែ និងសាលាបឋមសិក្សារំដួលវាសនា
អំពីអង្គការ   គម្រោង   ការបរិច្ចាគ   ទំនាកទំនង   ព័ត៌មាន
ចំនួនអ្នកកំពុងទស្សនា : ៥   ចំនួនអ្នកទស្សនាថ្ងៃនេះ : ១៦៤   ចំនួនអ្នកទស្សនាពីម្សិល : ១២២