www.ajf.org.kh

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២

អង្គការ មូលនិធិ អេស៊ីលីដា-ចារឌីនសម្រាប់អប់រំ ដែលជាអង្គការមនុស្សធម៌ជួយដល់កុមារកម្ពុជាដែលរស់នៅតាមតំបន់ដាច់ស្រយាលនៅក្នុងខេត្តឧត្តមមានជ័យ, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តព្រះវិហារ និងស្ទឹងត្រែង ឱ្យទទួលបានការអប់រំកម្រិតមូលដ្ឋាន សូមជម្រាបជូនដំណឹងដល់សប្បុរសជន និងសាធារណជន ទទួលជ្រាបថា អង្គការមូលនិធិ អេស៊ីលីដា-ចារឌីនសម្រាប់អប់រំ បានបិទបញ្ចប់គម្រោងសាងសង់សាលាបឋមសិក្សាចំនួន ០៦ ខ្នង ដែលស្ថិតនៅក្នុងខេត្តឧត្តរមានជ័យចំនួន០២ ខ្នង ខេត្តរតនគិរីចំនួន ០១ ខ្នង ខេត្តព្រះវិហារចំនួន ០១ ខ្នង ខេត្តមណ្ឌលគិរីចំនួន ០១ ខ្នង និងខេត្តស្ទឹងត្រែងចំនួន ០១ ខ្នង ហើយអគារបឋមសិក្សាទាំងនេះត្រូវបានប្រគល់ និងដាក់ឱ្យប្រើប្រាស់រួចរាល់។ នៅក្នុងឆ្នាំ២០២២នេះយើងមានពីរគម្រោងកំពុងសាងសាង គឺនៅក្នុងខេត្តឧត្តមមានជ័យចំនួយ ០១ខ្នង និងខេត្តព្រះវិហារចំនួន ០១ ខ្នង។

ឆ្លៀតក្នុងឱកាសនេះ អង្គការមូលនិធិ អេស៊ីលីដា-ចារឌីនសម្រាប់អប់រំ សូមគោរពថ្លែងអំណរគុណ ចំពោះសប្បុរសជន ដែលបានចូលរួមបរិច្ចាគថវិកាដ៏មានតម្លៃរួមចំណែកក្នុងគម្រោងនេះ បានធ្វើឱ្យអគារសិក្សាប្រកបដោយគុណភាព និងផាសុកភាពចំនួន ០៦ ខ្នងនេះ ផុសត្រដែតឡើង សម្រាប់ក្មួយៗសិស្សានុសិស្សនៅក្នុងខេត្តឧត្តរមានជ័យ ខេត្តរតនគិរី ខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង មានថ្នាក់សិក្សាសមរម្យ ផាសុខភាព និងសុវត្ថិភាព។

ទន្ទឹមនឹងនេះដែរ ប្រសិនបើលោក-លោកស្រី មានចំណាប់អារម្ភចូលរួមឧបត្ថម្ភ ជាថវិកាសម្រាប់សាងសង់អគារថ្មី ឬជាសម្ភារៈសិក្សាដល់ក្មួយៗសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ សូមទំនាក់ទំនងមក លោកស្រី ពៅ ទិត្យមិថុនា តាមរយៈទូរស័ព្ទលេខ៖ ០១៥ ៩០០ ៥៦៥ ។

សូមជូនភ្ជាប់មកជាមួយនូវរូបថតអគារសិក្សា នៅក្នុងខេត្តឧត្តមមានជ័យ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ដែលបានសាងសង់រួច និងអគារសិក្សាមុនការសាងសង់សម្រាប់ជាព័ត៌មាន និងគម្រោងថ្មីដែលកំពុងសាងសង់បន្តនៅក្នុងខេត្តឧត្តមានជ័យ និងខេត្តព្រះវិហារ។

សូម​លោក​អ្នកស្កេន QR Code ខាង​ក្រោម​សម្រាប់​ការបរិច្ចាគ តាម​រយៈ​អេស៊ីលីដា​ម៉ូបាល ។


ACLEDA-JARDINES
095900565
USD


1.គម្រោងនៅខេត្តឧត្ដមានជ័យ


2. គម្រោងនៅខេត្តព្រះវិហារ


3. គម្រោងនៅខេត្តស្ទឹងត្រែង


4. គម្រោងនៅខេត្តរតនគិរី


5. គម្រោងនៅខេត្តមណ្ឌលគិរី


 »  ព័ត៌មាន  »  សេចក្តីប្រកាសព័ត៌មាន
អំពីអង្គការ   គម្រោង   ការបរិច្ចាគ   ទំនាកទំនង   ព័ត៌មាន
ចំនួនអ្នកកំពុងទស្សនា : ៩   ចំនួនអ្នកទស្សនាថ្ងៃនេះ : ២១   ចំនួនអ្នកទស្សនាពីម្សិល : ១១៤