www.ajf.org.kh

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១

មូលនិធិអេស៊ីលីដា-ចារឌីនបានបញ្ចប់ការកសាងសាលាបឋមសិក្សាទី៥ របស់ខ្លួនគឺសាលាបឋមសិក្សាកាំងចាម ដែលស្ថិតនៅក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ហើយបានប្រគល់ជូននាយកសាលា ដើម្បីអោយសិស្សានុសិស្សចូលរៀន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ។

មូលនិធិអេស៊ីលីដា-ចារឌីន សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះទឹកចិត្តសម្បបុរសធម៌របស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី ដែលបានបរិច្ចាមូលនិធិផ្ទាល់ខ្លួនចូលរួមជាមួយមូលនិធិអេស៊ីលីដា-ចារឌីន ដើម្បីសាងសង់អគារសិក្សាដល់ក្មួយៗកុមារកម្ពុជានៅតាមតំបន់ដាច់ស្រាល មានបន្ទប់សិក្សាសមរម្យ និងផាសុខភាព សម្រាប់សិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍចំណេះដឹង និងអនាតគតរបស់ខ្លួន ។


មុនការសាងសង់


ក្រោយការសាងសង់


 »  ព័ត៌មាន  »  សេចក្តីប្រកាសព័ត៌មាន
អំពីអង្គការ   គម្រោង   ការបរិច្ចាគ   ទំនាកទំនង   ព័ត៌មាន
ចំនួនអ្នកកំពុងទស្សនា : ១   ចំនួនអ្នកទស្សនាថ្ងៃនេះ : ២   ចំនួនអ្នកទស្សនាពីម្សិល : ២៥៥