សេចក្តីប្រកាសព័ត៌មាន
ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១
មូលនិធិអេស៊ីលីដា-ចារឌីនបានបញ្ចប់ការកសាងសាលាបឋមសិក្សាទី៤ របស់ខ្លួនគឺសាលាបឋមសិក្សាពូចារ ដែលស្ថិតនៅក្នុងភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ ហើយបានប្រគល់ជូននាយកសាលា ដើម្បីអោយសិស្សានុសិស្សចូលរៀន នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១ ។
មូលនិធិអេស៊ីលីដា-ចារឌីន សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះទឹកចិត្តសម្បបុរសធម៌របស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក-លោកស្រី ដែលបានបរិច្ចាមូលនិធិផ្ទាល់ខ្លួនចូលរួមជាមួយមូលនិធិអេស៊ីលីដា-ចារឌីន ដើម្បីសាងសង់អគារសិក្សាដល់ក្មួយៗកុមារកម្ពុជានៅតាមតំបន់ដាច់ស្រាល មានបន្ទប់សិក្សាសមរម្យ និងផាសុខភាព សម្រាប់សិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍចំណេះដឹង និងអនាតគតរបស់ខ្លួន ។