ការបរិច្ចាគ
សូមអរគុណចំពោះការពិចារណាជូនអំណោយមួយសម្រាប់គាំទ្រដល់ពួកយើង ។ យើងខ្ញុំសូមផ្តល់គុណតម្លៃចំពោះជំនឿទុកចិត្តរបស់លោកអ្នក ហើយយើងខ្ញុំសូមសន្យាថា ការបរិច្ចាគ ១០០% របស់លោកអ្នក ត្រូវបានប្រើប្រាស់ដើម្បីសាងសង់សាលារៀនសម្រាប់កុមារនៅក្នុងប្រទេសកម្ពុជា ។
ការបរិច្ចាគតាមរយៈមូលប្បទានបត្រ
ប្រសិនបើលោកអ្នកចង់បរិច្ចាគតាមរយៈមូលប្បទានបត្រ ឬមូលប្បទានប័ណ្ណ សូមផ្ញើមកការិយាល័យរបស់យើងខ្ញុំនៅរាជធានីភ្នំពេញ ។ យើងរីករាយក្នុងការទទួលយកមូលប្បទានបត្រផ្ទាល់ខ្លួន ក៏ដូចជាមូលប្បទានប័ណ្ណ ។ សូមជូនដំណឹងដល់យើងខ្ញុំ រាល់ពេលដែលអ្នកផ្ញើមូលប្បទានបត្រ ដើម្បីឲ្យយើងខ្ញុំមានការប្រុងប្រៀបជាមុន !
មូលប្បទានបត្រ ជូនចំពោះ ៖ អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ
អាសយដ្ឋាន ៖ ជាន់ទី៥ អគារការិយាល័យកណ្តាលរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី
អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។
ប្រអប់សំបុត្រ ៖ ១១៤៩
ទូរស័ព្ទ ៖ ០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩
ទូរសារ ៖ ០២៣ ៤៣០ ៥៥៥