www.ajf.org.kh

លិខិតអញ្ជើញចូលរួមដេញថ្លៃ

ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦

អង្គការមូលនិធិអេស៊ីលីដា-ចារឌីន​សម្រាប់​ការអប់រំ សូមគោរព​អញ្ជើញ ក្រុមហ៊ុន ឬ​ឯកត្តបុគ្គល ចូលរួម​ដេញថ្លៃ​សាងសង់​អគារបឋមសិក្សា​កោះទន្សាយសែនជ័យ ស្ថិត​នៅ​ក្នុង​ភូមិកោះទន្សាយសែនជ័យ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និង បឋមសិក្សា​ភ្ញាក់រលឹក ស្ថិត​នៅ​ក្នុង​ភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ដោយ​គ្រាន់តែ​ទាញយក និង​បំពេញ​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់ ក្នុង​ឯកសារដេញថ្លៃ រួច​ផ្ញើ​មក​លោក មាស សុជាតិ លេខទូរសព្ទ ០១៥ ៥០០ ៧២៨, អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នូវ (១) សេចក្តីប្រកាស​ក្រមសីលធម៌វិជ្ជាជីវៈ (២) (ឧបសម្ព័ន្ធ(៣) បញ្ជីរាយ​ចំណាយ​លើ​សម្ភារ និងពលកម្ម (BoQ) និង​បញ្ជីទូទាត់​ចំណាយ​តាម​ដំណាក់កាល និង (៣) ឧបសម្ព័ន្ធ(៤) ទម្រង់​ប្រកាស​លក្ខខណ្ឌ​នៃ​ការដេញថ្លៃ ច្បាប់ដើម ត្រឹមម៉ោង ១៦:០០នាទីល្ងាច ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយ​មាន​ការបិទជិត​បាន​ត្រឹមត្រូវ ។

ក្រុមហ៊ុន ឬុ​ឯកត្តបុគ្គល​ដែល​មាន​គុណសម្បតិ្ត​គ្រប់គ្រាន់ មិនមាន​អំពើពុករលួយ ក្លែងបន្លំ បង្ខិតបង្ខំ បំពាន ឬ​ធ្វើ​ឲ្យ​រាំងស្ទះ​អ្វីមួយ​ក្នុង កំឡុងពេល​ដេញថ្លៃ ចុះកិច្ចសន្យា សម្រាប់​សាងសង់សាលា នឹង​ត្រូវ​វាយតម្លៃ ផ្តល់អនុសាសន៍ ដោយ​គណៈកម្មការ​គ្រប់គ្រងគម្រោង និង​អនុមតិ​ដោយ​ប្រធានអង្គការ ។

អេស៊ីលីដា-ចារឌីន រង់ចាំ​ទទួល​ឯកសារ​ដេញ​ថ្លៃ​ដែល​មាន​លក្ខណៈគ្រប់គ្រាន់​ពី​ក្រុមហ៊ុន ឬ​ឯកត្តបុគ្គល​ទាំងអស់ ។ ជាថ្មី​ម្តងទៀត​សូមថ្លែង​អំណរគុណ​យ៉ាងជ្រាលជ្រៅ​ទុក​ជា​មុន​សម្រាប់​ការចូលរួម​ដេញថ្លៃ​ជាមួយ​យើងខ្ញុំ !!!

សូមទាញយក និងបំពេញឯកសារដេញថ្លៃ

ឯកសារដេញថ្លៃ

 »  ព័ត៌មាន  »  លិខិត​អញ្ជើញ ចូល​រួម​ដេញ​ថ្លៃ​សាង​សង់​អគារ​សិក្សា
អំពីអង្គការ   គម្រោង   ការបរិច្ចាគ   ទំនាកទំនង   ព័ត៌មាន
ចំនួនអ្នកកំពុងទស្សនា : ៣   ចំនួនអ្នកទស្សនាថ្ងៃនេះ : ៨២   ចំនួនអ្នកទស្សនាពីម្សិល : ៨២