www.ajf.org.kh

លិខិតអញ្ជើញចូលរួមដេញថ្លៃ

ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤

អង្គការមូលនិធិអេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ សូមគោរពអញ្ជើញ ក្រុមហ៊ុន ឬឯកត្តបុគ្គល ចូលរួមដេញថ្លៃសាងសង់អគារសិក្សាកំពេញ ស្ថិតនៅភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយគ្រាន់តែទាញយក និងបំពេញតាមលក្ខខណ្ឌដែលបានកំណត់ ក្នុងឯកសារដេញថ្លៃ រួចផ្ញើមកលោក មាស សុជាតិ លេខទូរសព្ទ ០១៥ ៥០០ ៧២៨, អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នូវ (១) សេចក្តីប្រកាសក្រមសីលធម៌វិជ្ជាជីវៈ (២) (ឧបសម្ព័ន្ធ(៣) បញ្ជីរាយចំណាយលើសម្ភារ និងពលកម្ម (BoQ) និងបញ្ជីទូទាត់ចំណាយតាមដំណាក់កាល និង (៣) ឧបសម្ព័ន្ធ(៤) ទម្រង់ប្រកាសលក្ខខណ្ឌនៃការដេញថ្លៃ ពីរច្បាប់ដើម និងផ្នែកទន់ (PDF និង BoQ excel version) ជា USB ដែលគ្មានមេរោគ (ករណីដែលមានមេរោគឯកសារដេញថ្លៃនោះត្រូវមោឃភាពដោយស្វ័យប្រវត្តិ) ត្រឹមម៉ោង ១៦:០០នាទីល្ងាច ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដោយមានការបិទជិតបានត្រឹមត្រូវ ។

ក្រុមហ៊ុន ឬុឯកត្តបុគ្គលដែលមានគុណសម្បតិ្តគ្រប់គ្រាន់ មិនមានអំពើពុករលួយ ក្លែងបន្លំ បង្ខិតបង្ខំ បំពាន ឬធ្វើឲ្យរាំងស្ទះអ្វីមួយក្នុង កំឡុងពេលដេញថ្លៃ ចុះកិច្ចសន្យា សម្រាប់សាងសង់សាលា នឹងត្រូវវាយតម្លៃ ផ្តល់អនុសាសន៍ ដោយគណៈកម្មការគ្រប់គ្រងគម្រោង និងអនុមតិដោយប្រធានអង្គការ ។

អេស៊ីលីដា-ចារឌីន រង់ចាំទទួលឯកសារដេញថ្លៃដែលមានលក្ខណៈគ្រប់គ្រាន់ពីក្រុមហ៊ុន ឬឯកត្តបុគ្គលទាំងអស់ ។ ជាថ្មីម្តងទៀតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទុកជាមុនសម្រាប់ការចូលរួមដេញថ្លៃជាមួយយើងខ្ញុំ !!!

សូមទាញយក និងបំពេញឯកសារដេញថ្លៃ

ឯកសារដេញថ្លៃ

 »  ព័ត៌មាន  »  លិខិត​អញ្ជើញ ចូល​រួម​ដេញ​ថ្លៃ​សាង​សង់​អគារ​សិក្សា
អំពីអង្គការ   គម្រោង   ការបរិច្ចាគ   ទំនាកទំនង   ព័ត៌មាន
ចំនួនអ្នកកំពុងទស្សនា : ១   ចំនួនអ្នកទស្សនាថ្ងៃនេះ : ៨៣   ចំនួនអ្នកទស្សនាពីម្សិល : ១៨៩