លិខិតអញ្ជើញ ចូលរួមដេញថ្លៃសាងសង់អគារសិក្សា
១. អេស៊ីលីដា-ចារឌីន ជាមូលនិធិមួយទទួលជំនួយពី ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនចារឌីន ព្រមទាំងសារធារណៈជនជាច្រើន ជាពិសេសបុគ្គលិកគ្រប់ជាន់ថ្នាក់នៃធនាគារ អេស៊ីលីដា និងបុត្រសម្ពន្ធ ដើម្បីជួយកុមារកម្ពុជាឲ្យទទួលបានឱកាសស្មើគ្នាសម្រាប់ការអប់រំ ដោយសាងសង់ជាអគារសិក្សាទៅដល់មូលដ្ឋានតាមលទ្ធភាពដែលខ្លួនមាន ។
២. មូលនិធិ អេស៊ីលីដា-ចារឌីនសម្រាប់ការអប់រំ សូមគោរពអញ្ជើញអ្នកម៉ៅការទាំងអស់ដើម្បីចូលរួមដេញថ្លៃ សាងសង់អគារសិក្សាមួយខ្នងមាន ៥បន្ទប់ នៅសាលាបឋមសិក្សា ពូ ចារ ភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលកំណត់រយៈពេលសាងសង់ ចំនួន ២១០ថ្ងៃ ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាកទាំងអស់ ។
៣. អ្នកម៉ៅការទាំងអស់អាចចូលរួមដេញថ្លៃជាមួយមូលនិធិ អេស៊ីលីដា-ចារឌីន ដោយគ្រាន់តែផ្ញើលិខិត, អ៊ីមែល, ឬតេលេក្រាម (Telegram) មកអាសយដ្ឋានដូចចំណុច (៩) ពីចំណាប់អារម្មណ៍ចូលរួមដេញថ្លៃរបស់ខ្លួន ដោយភ្ជាប់មកជាមួយនូវតម្រូវការមួយចំនួនដូចខាងក្រោម ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដល់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ ។ ករណីផ្ញើតាមអ៊ីមែល ត្រូវមានទំហំតូចជាង ៤ MB ។ តម្រូវការដែលត្រូវភ្ជាប់មកជាមួយលិខិត, អ៊ីមែល, ឬតេលេក្រាម រួមមាន ៖
- បទពិសោជន៍ការងារដែលមានលក្ខណៈដូច ឬប្រហាក់ប្រហែល និងការងាររបស់មូលនិធិ ឲ្យបានបីគម្រោងសម្រាប់បីឆ្នាំចុងក្រោយ
- ឯកសារផ្លូវច្បាប់របស់ក្រុមហ៊ុនម៉ៅការ
- យ៉ាងតិចមួយកុងត្រា ដែលមានលក្ខណៈប្រហែលនឹងការងាររបស់មូលនិធិ អេស៊ីលីដា-ចារឌីន
- ចំណូលជាមធ្យមប្រចាំឆ្នាំ
៤. ការជ្រើសរើសអ្នកម៉ៅការដែលមានគុណសម្បតិ្ត សម្រាប់ចូលរួមដេញថ្លៃ នឹងត្រូវវាយតម្លៃ និងផ្តល់អនុសាសន៍ ដោយគណៈកម្មាធិការគ្រប់គ្រងគម្រោង ហើយឯកភាពដោយប្រធានមូលនិធី តាមរយៈឯកសាររបស់អ្នកម៉ៅការដែលបានផ្ញើមកជាមួយចំណាប់អារម្មណ៍ចូលរួមដេញថ្លៃ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩
៥. មានតែអ្នកម៉ៅការដែលមានគុណសម្បត្តិគ្រប់គ្រាន់ និងត្រូវបានជ្រើសរើសដែលអាចទទួលឯកសារដេញថ្លៃបាន ។ ឯកសារទាំងនោះនឹងផ្ញើតាមអ៊ីមែល ឬតេលេក្រាម នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩
៦. អ្នកម៉ៅការដែលទទួលបានឯកសារដេញថ្លៃ ត្រូវរៀបចំ និងបំពេញតាមលក្ខណដែលបានកំណត់ រួចផ្ញើមក លោក មាស សុជាតិ លេខទូរសព្ទ ០១០ ៤៧៧ ៤៧៩, អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា មិនឲ្យលើសម៉ោងបួនល្ងាច ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ផ្ទាល់ដោយបិទត្រឹមត្រូវ ។ មូលនិធិមិនទទួលយកឯកសារដេញថ្លៃណាដែលហួសពេលកំណត់ដោយឥតលក្ខខណ្ឌ ។ ឯកសារដេញថ្លៃដែលបានផ្ញើមកហើយ មិនអាចប្រគល់ត្រឡប់វិញទេ ។ តម្រូវការចាំបាច់ដែលអ្នកម៉ៅការត្រូវផ្ញើ រួមមាន ៖
ឯកសារច្បាប់ដើមពីរ និងផ្នែកទន់ (PDF រួមទាំង BOQ Excel Version) ជា CD or USB ដែលគ្មានមេរោគ ។ ករណីដែលមានមេរោគឯកសារដេញថ្លៃនោះត្រូវមោឃភាពដោយស្វ័យប្រវត្ត ។ ឯកសារទាំងនោះរួមមាន ៖
- ឧបសម្ពន្ធ (១) លិខិតរបស់អ្នកចូលរួមដេញថ្លៃ សេចក្តីប្រកាស ផ្សេងៗរបស់អ្នកចូលរួម
- ឧបសម្ពន្ធ (២) BoQ
- ឧបសម្ពន្ធ (៣) លក្ខណៈលម្អិតនៃបច្ចេកទេស
- ឧបសម្ពន្ធ (៤) ប្លង់
- ឧបសម្ពន្ធ (៥) លក្ខខណ្ឌពិសេស នៃកុងត្រា
- ឧបសម្ពន្ធ (៦) លក្ខខណ្ឌទូទៅ នៃកុងត្រា
- ឧបសម្ពន្ធ (៧) តារាងពេលវេលាសាងសង់ ដែលកំណត់ដោយអ្នកម៉ៅការ
- ឧបសម្ពន្ធ (២) ឯកសារផ្លូវច្បាប់របស់ក្រុមហ៊ុន និងឯកសារផ្សេងទៀតដែលពាក់ពន្ធ
៧. ប្រសិនបើតាមលិខិត និងឯកសារផ្សេងៗភ្ជាប់ជាមួយដែលអ្នកមិនទាន់យល់ច្បាស់ អ្នកអាចចោទជាចំណួរមកកាន់យើងខ្ញុំតាមរយៈអ៊ីមែល ដូចមាននៅក្នុងចំណុចទី១០ នៃលិខិតនេះ ។
៨. អេស៊ីលីដា-ចារឌីន សង្ឃឹមថាអ្នកចូលរួមដេញថ្លៃជាមួយយើងខ្ញុំ ត្រូវសន្យាថាមិនមានអំពើពុករលួយ ក្លែងបន្លំ បង្ខិតបង្ខំ បំពាន ឬធ្វើឲ្យរាំងស្ទះអ្វីមួយក្នុងកំឡុងពេលដេញថ្លៃ ចុះកុងត្រា និងពេលសាងសង់ជាដើម ។
៩. ខាងក្រោមជាអាសយដ្ឋាន ដែលអ្នកដេញថ្លៃទាំងអស់អាចទំនាក់ទំនងមកដើម្បីសាកសួរព័ត៌មាន, ផ្ញើលិខិតចាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃ មកយកពាក្សដេញថ្លៃ ដាក់សំណួរ និងដាក់ឯកសារដេញថ្លៃជាដើម ៖
- មក (To):
- Mr. Chea Sobin
E-mail: chea.sobin@acledabank.com.kh, chea.sobin@gmail.com
Telegram: +855(0) 12 800 922 - ចម្លងជូន (CC):
- Ms. Peuo Titmithona
E-mail: mithona@acledabank.com.kh
Phone: 015 900 565 - Ms. Tauch Piphal
E-mail: piphal@acledabank.com.kh
Phone: 015 900 209 - Mr. Meas Socheat
E-mail: Socheatmeas007@gmail.com
Phone: 010 477 479 - Mr. Say Ngovlim
E-mail: say.ngovlim@acledabank.com.kh
Phone: 015 800 909 - Mr. Then Pov
E-mail: pov.then@gmail.com
Phone: 015 600 398 - អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។
១០. អេស៊ីលីដា-ចារឌីន រងចាំទទួលអ៊ីមែល តេលេក្រាម ឬលិខិតពីអ្នកដេញថ្លៃទាំងអស់ ។ ជាថ្មីម្តងទៀតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទុកជាមុនសម្រាប់ការចូលរួមដេញថ្លៃជាមួយយើងខ្ញុំ ។
ថ្ងៃចន្ទ ៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩
គណៈកម្មាធិការគ្រប់គ្រងគម្រោង