www.ajf.org.kh

សេចក្តី​ប្រកាស​ព័ត៌មាន

ថ្ងៃពុធ ៩រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី២៦ ខែមិថុនា ឆ្នាំ២០១៩ អង្គការ មូលនិធិ អេស៊ីលីដា-ចារឌីន​សម្រាប់​អប់រំ ដែល​ជា​អង្គការ​មនុស្ស​ធម៌​ជួយ​ដល់​កុមារ​កម្ពុជា​ដែល​រស់​នៅ​តាម​តំបន់​ដាច់​ស្រយាល​នៅ​ក្នុង​ខេត្ត​ឧត្តមមានជ័យ, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, និង​ខេត្តព្រះវិហារ ឱ្យ​ទទួល​បាន​ការ​អប់រំ​កម្រិត​មូលដ្ឋាន សូម​ជម្រាប​ជូន​ដំណឹង​ដល់​សប្បុរសជន និង​សាធារណជន ទទួល​ជ្រាប​ថា អង្គការ​មូលនិធិ អេស៊ីលីដា-ចារឌីន​សម្រាប់​អប់រំ បាន​បិទ​បញ្ចប់​គម្រោង​សាង​សង់​សាលា​បឋម​សិក្សា​គោក​សង្កែ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​គោកសង្កែ ឃុំពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ ហើយ​នឹង​ត្រូវ​រៀបចំ​ពិធី​សម្ពោធ និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​អគារ​សិក្សា​នេះ នៅ​ថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ខាង​មុខ​នេះ ដោយ​មាន​ក្មួយៗ​សិស្សា​នុសិស្ស ចំនួន ១៥០ នាក់ និង​លោក​គ្រូ-អ្នកគ្រូ ចំនួន ៣០ នាក់ ចូល​រួម​ក្នុង​ពិធី​នេះ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ អង្គការ​មូលនិធិ អេស៊ីលីដា-ចារឌីន​សម្រាប់​អប់រំ សូម​គោរព​ថ្លែង​អំណរគុណ ចំពោះ​សប្បុរសជន ដែល​បាន​ចូលរួម​បរិច្ចាគ​ថវិកា​ដ៏​មាន​តម្លៃ​រួម​ចំណែក​ក្នុង​គម្រោង​នេះ បាន​ធ្វើ​ឱ្យ​អគារ​សិក្សា​ប្រកប​ដោយ​គុណភាព និង​ផាសុកភាព​មួយ​ខ្នង​នេះ ផុស​ត្រដែត​ឡើង សម្រាប់​ក្មួយៗ​សិស្សា​នុសិស្ស​នៅ​ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ មាន​ថ្នាក់​សិក្សា​សមរម្យ ផាសុខភាព និង​សុវត្ថិភាព ។

ទន្ទឹម​នឹង​នេះ​ដែរ ប្រសិន​បើ​លោក-លោកស្រី មាន​ចំណាប់​អារម្មណ៍​ឧបត្ថម្ភ ជា​សម្ភារៈ​សិក្សា​ដល់​ក្មួយៗ​សិស្សា​នុសិស្ស និង​លោកគ្រូ-អ្នកគ្រូ ក្នុង​អំឡុង​ពិធី​សម្ពោធ និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​អគារ​សិក្សា​នេះ នៅ​ថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ខាង​មុខ​នេះ សូម​ទំនាក់​ទំនង​មក លោកស្រី ពៅ ទិត្យមិថុនា តាម​រយៈ​ទូរស័ព្ទ​លេខ ៖ ០១៥ ៩០០ ៥៦៥ ។

សូម​ជូន​ភ្ជាប់​មក​ជា​មួយ​នូវ​រូបថត​អគារ​សិក្សា នៅ​ក្នុង​ខេត្ត​ឧត្តមមានជ័យ ដែល​បាន​សាង​សង់​រួច និង​អគារ​សិក្សា​មុន​ការ​សាង​សង់​សម្រាប់​ជា​ព័ត៌មាន ។

អគារ​សិក្សា​ដែល​បាន​សាង​សង់​រួច


អគារ​សិក្សា​មុន​សាង​សង់


 »  ព័ត៌មាន  »  សេចក្តី​ប្រកាស​ព័ត៌មាន
អំពីអង្គការ   គម្រោង   ការបរិច្ចាគ   ទំនាកទំនង   ព័ត៌មាន
ចំនួនអ្នកកំពុងទស្សនា : ១   ចំនួនអ្នកទស្សនាថ្ងៃនេះ : ១៥   ចំនួនអ្នកទស្សនាពីម្សិល : ៣៥