លិខិត​អញ្ជើញ ចូល​រួម​ដេញ​ថ្លៃ​សាង​សង់​អគារ​សិក្សា

អេស៊ីលីដា-ចារឌីន ជា​មូលនិធិ​មួយ​ទទួល​ជំនួយ​ពី ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុន​ចារឌីន ព្រម​ទាំង​សារធារណៈជន​ជា​ច្រើន ជា​ពិសេស​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់​នៃ​ធនាគារ អេស៊ីលីដា និង​បុត្រ​សម្ពន្ធ ដើម្បី​ជួយ​កុមារ​កម្ពុជា​ឲ្យ​ទទួល​បាន​ឱកាស​ស្មើ​គ្នា​សម្រាប់​ការ​អប់រំ ដោយ​សាង​សង់​ជា​អគារ​សិក្សា​ទៅ​ដល់​មូលដ្ឋាន​តាម​លទ្ធភាព​ដែល​ខ្លួន​មាន ។

មូលនិធិ អេស៊ីលីដា-ចារឌីន​សម្រាប់​ការ​អប់រំ សូម​គោរព​អញ្ជើញ​អ្នក​ម៉ៅការ​ទាំង​អស់​ដើម្បី​ចូល​រួម​ដេញ​ថ្លៃ សាង​សង់​អគារ​សិក្សា​ពីរ​ខ្នង​មាន ៥បន្ទប់ នៅ​ ៖

១. សាលា​បឋម​សិក្សា កំពង់​ព្រះឥន្ទ, ស្ថិត​នៅ​ក្នុង ភូមិកំពង់ព្រះឥន្ទ ឃុំស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ ។

២. សាលា​បឋម​សិក្សា ពូ ចារ, ស្ថិត​នៅ​ក្នុង ភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។

 »  ព័ត៌មាន  »  លិខិត​អញ្ជើញ ចូល​រួម​ដេញ​ថ្លៃ​សាង​សង់​អគារ​សិក្សា
អំពីអង្គការ   គម្រោង   ការបរិច្ចាគ   ទំនាកទំនង   ព័ត៌មាន
ចំនួនអ្នកកំពុងទស្សនា : ៧   ចំនួនអ្នកទស្សនាថ្ងៃនេះ : ៧៥   ចំនួនអ្នកទស្សនាពីម្សិល : ៤៤