www.ajf.org.kh

ការបរិច្ចាគ

សូម​អរគុណ​ចំពោះ​ការ​ពិចារណា​ជូន​អំណោយ​មួយ​សម្រាប់​គាំទ្រ​ដល់​ពួក​យើង ។ យើង​ខ្ញុំ​សូម​ផ្តល់​គុណ​តម្លៃ​ចំពោះ​ជំនឿ​ទុក​ចិត្ត​របស់​លោក​អ្នក ហើយ​យើង​ខ្ញុំ​សូម​សន្យា​ថា ការ​បរិច្ចាគ ១០០% របស់​លោក​អ្នក ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​សាង​សង់​សាលារៀន​សម្រាប់​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

ការ​បរិច្ចាគ​តាម​រយៈ​មូលប្បទានបត្រ

ប្រសិន​បើ​លោក​អ្នក​ចង់​បរិច្ចាគ​តាម​រយៈ​មូលប្បទានបត្រ ឬ​មូលប្បទានប័ណ្ណ សូម​ផ្ញើ​មក​ការិយាល័យ​របស់​យើង​ខ្ញុំ​នៅ​រាជធានី​ភ្នំពេញ ។ យើង​រីករាយ​ក្នុង​ការ​ទទួល​យក​មូលប្បទានបត្រ​ផ្ទាល់​ខ្លួន ក៏​ដូចជា​មូលប្បទានប័ណ្ណ ។ សូម​ជូន​ដំណឹង​ដល់​យើង​ខ្ញុំ រាល់​ពេល​ដែល​អ្នក​ផ្ញើ​មូលប្បទានបត្រ ដើម្បី​ឲ្យ​យើង​ខ្ញុំ​មាន​ការ​ប្រុង​ប្រៀប​ជា​មុន !

មូលប្បទានបត្រ ជូន​ចំពោះ ៖ អង្គការ​មូលនិធិ​អេស៊ីលីដា-ចារឌីន​សម្រាប់​ការ​អប់រំ

អាសយដ្ឋាន ៖ ជាន់​ទី៥ អគារ​ការិយាល័យ​កណ្តាល​របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី
អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។
ប្រអប់​សំបុត្រ ៖ ១១៤៩
ទូរស័ព្ទ ៖ ០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩
ទូរសារ ៖ ០២៣ ៤៣០ ៥៥៥

 »  ការបរិច្ចាគ  »  តាម​រយៈ​មូលប្បទានបត្រ
អំពីអង្គការ   គម្រោង   ការបរិច្ចាគ   ទំនាកទំនង   ព័ត៌មាន
ចំនួនអ្នកកំពុងទស្សនា : ២   ចំនួនអ្នកទស្សនាថ្ងៃនេះ : ២៨   ចំនួនអ្នកទស្សនាពីម្សិល : ១០៦