តំណាង​ឱ្យ​អង្គការ​មូលនិធិ​អេស៊ីលីដា-ចាឌីន​សម្រាប់​ការ​អប់រំ ខ្ញុំ​សូម​គោរព និង​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត ចំពោះ​លោក-លោក​ស្រី ជា​សប្បុរសជន​ទាំង​អស់ ដែល​បាន​ចូល​រួម​ឧបត្ថម្ភ​ថវិកា​ដ៏​មាន​តម្លៃ ដល់​អង្គការ​មូលនិធិ​អេស៊ីលីដា-ចាឌីន​សម្រាប់​ការ​អប់រំ ក្នុង​គម្រោង​សាង​សង់​អគារ​សិក្សា​កម្រិត​បឋម​សិក្សា​នៅ​ក្នុង​ខេត្ត​ឧតរមានជ័យ និង​ខេត្តរតនគិរី ដើម្បី​ជួយ​កសាង​តម្លៃ​នៃ​ជីវិត និង​អនាគត​កុមារ​កម្ពុជា​នៅ​តាម​ជនបទ ទទួល​បាន​ការ​អប់រំ​កម្រិត​មូលដ្ឋាន ។
តាង​នាម​ឱ្យ​អង្គការ​មូល​និធិ​អេស៊ីលីដា-ចារឌីន​សម្រាប់​ការ​អប់រំ (AJF) និង​ប្រធាន​អង្គការ AJF យើង​ខ្ញុំ​សូម​ជម្រាប​ជូន​លោក​អ្នក​ថា បច្ចុប្បន្ន​នេះ ក្រុម​ប្រឹក្សា​ភិបាល​របស់​អង្គការ បាន​យល់​ព្រម​សាង​សង់​អគារ​បឋម​សិក្សា​ធ្វើ​អំពី​ថ្ម ចំនួន​ពីរ​ខ្នង​ទៀត ដែល​មួយ​មាន​ទីតាំង​នៅ​ខេត្ត​ព្រះវិហារ និង​មួយ​ទៀត​នៅ​ខេត្តមណ្ឌលគិរី ។
ឥឡូវ​នេះ​យើង​ខ្ញុំ​បាន និង​កំពុង​ចាប់​ផ្តើម​ធ្វើ​ការ​សាង​សង់​សាលារៀន​ចំនួន​ពីរ​ខ្នង​ទៀត នៅ​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស​កម្ពុជា ។ នៅ​ខែមិថុនា ឆ្នាំ២០១៩ ក្រុម​ប្រឹក្សា​ភិបាល​របស់ AJF បាន​បែង​ចែក​មូលនិធិ និង​អនុម័ត​លើ​ការ​សាង​សង់​អគារ​សាលា​បឋម​សិក្សា​ចំនួន​ពីរ​ខ្នង​បន្ថែម​ទៀត ។
អង្គការ​មូលនិធិ អេស៊ីលីដា-ចារឌីន​សម្រាប់​អប់រំ បាន​បិទ​បញ្ចប់​គម្រោង​សាង​សង់​សាលា​បឋម​សិក្សា​គោក​សង្កែ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​គោកសង្កែ ឃុំពង្រ ស្រុក​ចុងកាល់ ខេត្ត​ឧត្តរមានជ័យ ហើយ​នឹង​ត្រូវ​រៀបចំ​ពិធី​សម្ពោធ និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​អគារ​សិក្សា​នេះ...
ផ្តល់​ជូន​នូវ​អគារ​សិក្សា​តាម​កម្រិត​ស្តង់ដារ​អប្បបរមា ដើម្បី​កសាង​តម្លៃ​នៃ​ជីវិត​កុមារ​កម្ពុជា​នៅ​តាម​ជនបទ​តាម​រយៈ​ការ​ចូល​សាលា​រៀន ។
សូម​អរគុណ​ចំពោះ​ការ​ពិចារណា​ជូន​អំណោយ​មួយ​សម្រាប់​គាំទ្រ​ដល់​ពួក​យើង ។ យើង​ខ្ញុំ​សូម​សន្យា​ផ្តល់​គុណ​តម្លៃ​ចំពោះ​ជំនឿ​ទុក​ចិត្ត​របស់​លោក​អ្នក...
យើង​ខ្ញុំ​រីក​រាយ​នឹង​ទទួល​នូវ​មតិ​យោបល់ ការ​សាក​សួរ និង​សំណូមពរ​ផ្សេងៗ​របស់​លោក​អ្នក ហើយ​យើង​ខ្ញុំ​នឹង​ព្យាយាម​ឱ្យ​អស់​ពី​លទ្ធភាព​ក្នុង​ការ​ឆ្លើយ​តប​វិញ...

អំពីអង្គការ   គម្រោង   ការបរិច្ចាគ   ទំនាកទំនង   ព័ត៌មាន
ចំនួនអ្នកកំពុងទស្សនា : ៥   ចំនួនអ្នកទស្សនាថ្ងៃនេះ : ៦៧   ចំនួនអ្នកទស្សនាពីម្សិល : ១០៤